NEW LIFE IN CHRIST – KHMER

ជីវិតថ្មី នៅក្នុងព្រះគ្រីស្ទ                                             ដោយ អេលែន អ័តធីង

ជីវិតថ្មីដែលអ្នកមានជាមួយព្រះគ្រីស្ទ គឺជាជីវិតដែលល្អប្រសើរបំផុតដែលអ្នកអាចមាន។ ព្រះយេស៊ូមានបន្ទូលថា «ខ្ញុំ​មក ដើម្បី​ឲ្យ​គេ​មាន​ជីវិត ហើយ​ឲ្យ​មាន​ជីវិត​ពេញ​បរិបូរ។» (យ៉ូហាន ១០:១០)។ ឥឡូវនេះយើងបានក្លាយជាកូនរបស់ព្រះហើយ (យ៉ូហាន ១:១២) វាជាការចាំបាច់ដែលអ្នកត្រូវរីកចម្រើននៅក្នុងទំនាក់ទំនងខាងព្រលឹងវិញ្ញាណរបស់អ្នកជាមួយនឹងព្រះជាម្ចាស់។  ការរីកចម្រើននេះ គឺរីកចម្រើនតាមរបៀបជាច្រើន។

ក្នុងនាមជាកូន គឺយើងមានតួនាទីនៅក្នុងការស្តាប់បង្គាប់ដល់ឪពុកនៅលើផែនដី ហើយយើងក៏ត្រូវស្តាប់បង្គាប់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ដែរ ដោយយើងតបស្នង ដោយការអរព្រះគុណព្រះអង្គនូវអ្វីដែលទ្រង់បានធ្វើសម្រាប់យើង ព្រមទាំងក្តីស្រឡាញ់របស់ព្រះអង្គសម្រាប់យើង។

ដោយការអានព្រះបន្ទូលព្រះអង្គ ដែលជាព្រះគម្ពីរ យើងនឹងទទួលបាននូវការបង្ហាត់បង្រៀន ប្រដៅតម្រង់ សម្រាប់ការរស់នៅតាមផ្លូវដែលត្រឹមត្រូវ និងស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ សម្រាប់ជីវិតរបស់យើង (២ធីម៉ូថេ ៣:១៦)។ ខ្ញុំសូមណែនាំឲ្យអ្នកអាន មួយជំពូកក្នុងមួយថ្ងៃ ឬ ផ្នែកនៃកណ្ឌគម្ពីរយ៉ូហាន នៅក្នុងព្រះគម្ពីរ។

ការអធិស្ឋានគឺជាការនិយាយទៅកាន់ព្រះ។ កុំគ្រាន់តែអធិស្ឋានពីកិច្ចការធំៗប៉ុណ្ណោះ ប៉ុន្តែអ្នកក៏អាចអធិស្ឋានពីរឿងតូចតាចបានដែរ។ នៅក្នុងព្រះគម្ពីរបានចែងថា យើងគួរតែអធិស្ឋានដោយការអរព្រះគុណជានិច្ច (ភីលីព ៤:៦)

ការប្រាប់ដល់អ្នកផ្សេងទៀតពីព្រះគ្រីស្ទ ប្រាប់ពីអ្វីដែលព្រះអង្គបានធ្វើសម្រាប់អ្នក និងពីអត្ថន័យដ៏ជ្រាលជ្រៅដែលព្រះអង្គមានមកកាន់អ្នក (ម៉ាថាយ ២៨:១៩,២០)។

វាជាការចាំបាច់ដែលអ្នកត្រូវមានការប្រកបជាមួយនឹងអ្នកជឿដទៃទៀតដែលស្រឡាញ់ព្រះអង្គដែរ។ ដូចជារងើកធ្យូង ឬអុស ដែលវានឹងរលត់ទៅ នៅពេលដែល ដកចេញពីភ្នក់ភ្លើង ដូចគ្នាដែរ យើងអាចនឹងត្រជាក់ នៅក្នុងសេចក្តីស្រឡាញ់ដែលយើងមានសម្រាប់ព្រះអង្គ ប្រសិនជាយើងមិនប្រកបជាមួយនឹងអ្នកជឿផ្សេងទៀត។ ពួកគេក៏ជាផ្នែកនៅក្នុងការលើកទឹកចិត្តដល់យើងដែរ។

ជាចុងក្រោយ សូមនឹកចាំថាទោះជាសាតាំងព្យាយាមបំបាក់ទឹកចិត្ត និងល្បួងអ្នក ព្រះយេស៊ូក៏បានជួបនូវការល្បួងដែរ (ម៉ាថាយ៤:៤-១១) ព្រមទាំងមានជ័យជំនៈ! ព្រះអង្គប្រទានកម្លាំងដល់យើងតាមរយៈអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។

សូមព្រះអង្គប្រទានពរអ្នកនៅក្នុងជីវិតថ្មីនេះ!

រស់នៅអសកល្បជានិច្ច                                  ការសិក្សាផ្នែកទី១

១. តើមានអ្វីកើតឡើងនៅពេលដែលអ្នកជឿ (ទុកចិត្ត) នៅក្នុងព្រះយេស៊ូគ្រីស្ទ (យ៉ូហាន ៥:២៤).

ជីវិតអសកល្បជានិច្ច គឺមិនសម្រាប់តែជីវិតបន្ទាប់ពីស្លាប់ទៅហើយនោះទេ ប៉ុន្តែ ជីវិតខាងព្រលឹងវិញ្ញាណយើង ចាប់តាំងពីពេលដែលបុគ្គលម្នាក់បានជឿនៅក្នុងព្រះគ្រីស្ទ។ មិនមែនតាមរយៈការខំប្រឹងប្រែងធ្វើល្អ ប៉ុន្តែតាមការជឿទុកចិត្តទៅលើព្រះយេស៊ូ និងការស្វែងរក ដើម្បីដើរតាមផ្លូវរបស់ព្រះអង្គ។

សូមអាននៅក្នុង យ៉ូហាន៣:១៦ ហើយបំពេញឈ្មោះរបស់អ្នកនៅក្នុងចន្លោះនីមួយៗ៖

«ដ្បិត​ព្រះ‌ទ្រង់​ស្រឡាញ់​                                   ដល់​ម៉្លេះ​បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​ទ្រង់​តែ​១ ដើម្បី​ឲ្យ                         ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ                                មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ                               ​មាន​ជីវិត​អស់​‌កល្ប​ជានិច្ច​វិញ។»

(អានសារឡើងវិញ)

២. តើអ្នកអាចច្បាស់ដែរឬទេ ដែលអ្នកនឹងមិនត្រូវវិនាសនោះ? 

(យ៉ូហាន ១០:២៧-២៩)

៣. តើព្រះយេស៊ូមានព្រះពន្ទូលសន្យាទៀតទេ ស្តីពីអនាគត ?

(យ៉ូហាន ១៤:១-៣)

៤. តើព្រះយេស៊ូបានសន្យាយ៉ាងដូចម្តេចខ្លះ ប្រសិនជាអ្នកស្តាប់បង្គាប់ព្រះអង្គ? (យ៉ូហាន ១៤:២១)

សូមទន្ទេញខគម្ពីរចងចាំចំនួន៤ នៅចុងបញ្ចប់នៃកាសិក្សាផ្នែកទី២ ហើយបន្តអានព្រះគម្ពីរជាប្រចាំថ្ងៃ ទូលសូមព្រះអង្គសម្រាប់ជំនួយ និងការដឹកនាំសម្រាប់ថ្ងៃនីមួយៗ។ អ្នកអាចនឹងចង់បញ្ចេញគំនិតតាមរយៈការអានរបស់អ្នក ចេញពីគម្ពីរដំណឹងល្អយ៉ូហាន។

(បទគម្ពីរដកស្រង់ចេញពីព្រះគម្ពីរសម្រាយ ជាភាសាអង់គ្លេស)

ការអត់ទោស                          ការសិក្សាផ្នែកទី២

១. ហេតុអ្វីបានជាព្រះយេស៊ូយាងមកក្នុងលោកិយ? យ៉ូហាន១:២៩។

២. តើលោកពីឡាត់បាននិយាយអ្វីអំពីព្រះយេស៊ូ? យ៉ូហាន១៩:៦។

៣. ព្រះយេស៊ូបានទទួលរង ទារុណកម្មជំនួសយើង សម្រាប់អំពើរំលងរបស់យើង (អំពើបាប) តាមរយៈការសុគតរបស់ព្រះអង្គនៅលើឈើឆ្កាង។ មានន័យថា យើងមិនត្រូវបានទទួលរងទារុណកម្មទៀតទេ។ ទារុណកម្មនេះត្រូវបានដកចេញដោយសារសេចក្តីជំនឿ នៅក្នុងអ្វីដែលព្រះគ្រីស្ទ បានធ្វើ។ សូមអានអំពីការសុគតរបស់ព្រះអង្គ នៅក្នុង គម្ពីរយ៉ូហាន ១៩:១៧-៣០។

៤. នៅក្នុង ១យ៉ូហាន ១:៩ យើងអាន «បើ​យើង​លន់តួ​បាប​វិញ នោះ​ទ្រង់​មាន​ព្រះហឫទ័យ​ស្មោះត្រង់ ហើយ​សុចរិត ប្រយោជន៍​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​និង​សំអាត​យើង ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់​ផង»។ ដើម្បី «លន់តួបបាប» មានន័យថា យើងសារភាពនៅចំពោះព្រះអង្គ ពីកំហុសដែលយើងបានធ្វើ។

បន្ទាប់ពីព្រះអង្គអត់ទោសយើងរួហើយតើព្រះអង្គធ្វើអ្វីទៀត?

ម៉ាថាយ ៦:១៤-១៥ «  ដ្បិត​បើ​អ្នក​រាល់​គ្នា​អត់​ទោស​ចំពោះ​ការ​រំលង​ច្បាប់ ដែល​មនុស្ស​លោក​ប្រព្រឹត្ត​ធ្វើ នោះ​ព្រះវរបិតា​នៃ​អ្នក ដែល​គង់​នៅ​ស្ថានសួគ៌ ទ្រង់​នឹង​អត់​ទោស​ឲ្យ​អ្នក​រាល់​គ្នា​ដែរ  តែ​បើ​អ្នក​រាល់​គ្នា​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់​ឲ្យ​គេ​ទេ នោះ​ព្រះវរបិតា​នៃ​អ្នក ទ្រង់​ក៏​មិន​អត់​ទោស ចំពោះ​ការ​រំលង​ច្បាប់ ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ធ្វើ​ដែរ។»

១. នៅក្នុងបទគម្ពីរនេះ តើយើងត្រូវធ្វើដូចម្តេចដើម្បីចេះអត់ទោស?

២. តើធ្វើយ៉ាងណាទើបយើងអាចអត់ទោសដល់អ្នកដែលបានធ្វើខុសនឹងយើងបាន?

នៅពេលដែលអ្នកអាចដោះលែងអ្នកដទៃទៀត ពីការមិនអត់ទោសរបស់អ្នក នោះអ្នកក៏អាចទទួលបាននូវការអត់ទោសមកពីព្រះជាម្ចាស់ដែរ។

និយាយចេញពីការអត់ទោសរបស់អ្នកចំពោះអ្នកដែលបានធ្វើឲ្យអ្នកឈឺចាប់ និង បំបាក់ទឹកចិត្តរបស់អ្នក ហើយទទួល និងអរព្រះគុណព្រះអង្គសម្រាប់ការអត់ទោសដល់អ្នក។ មិនត្រូវភ្ញាក់ផ្អើលនោះឡើយ ប្រសិនជាអ្នកត្រូវធ្វើវាម្តងហើយ ម្តងទៀតនោះ។

រស់នៅជីវិតដើរជាមួយព្រះយេស៊ូ ជាព្រះសង្រ្គោះ ព្រះអម្ចាស់ និងមិត្តសម្លាញ់ ធ្វើឲ្យទំនាក់ទំនងរបស់អ្នកជាមួយព្រះអង្គកាន់តែស្និទ្ធស្នាល។  តែងតែមានអ្វីជាច្រើនទៀតដែលត្រូវរៀនបន្ថែមទៀត!

ខគម្ពីរដែលត្រូវរៀន

ព្រះបន្ទូលសន្យា ស្តីពីជីវិត (យ៉ូហាន ៣:១៦) «ដ្បិត​ព្រះ​ស្រឡាញ់​មនុស្ស​លោក​ជា​ខ្លាំង បាន​ជា​ទ្រង់​ប្រទាន​ព្រះ‌រាជ‌បុត្រា​តែ​មួយ​របស់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ‌រាជ‌បុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច​វិញ។»   ព្រះបន្ទូលសន្យា ស្តីពីជ័យជំនៈលើ ការល្បួង (១កូរិនថូស ១០:១៣)«គ្មាន​សេចក្តី​ល្បួង​ណា​កើត​ដល់​អ្នក​រាល់​គ្នា ក្រៅ​ពី​សេចក្តី​ល្បួង​ដែល​មនុស្ស​លោក​តែង​ជួប​ប្រទះ​នោះ​ឡើយ។ ព្រះ‌ទ្រង់​ស្មោះ‌ត្រង់ ទ្រង់​មិន​បណ្ដោយ​ឲ្យ​អ្នក​រាល់​គ្នា​ត្រូវ​ល្បួង ហួស​កម្លាំង​អ្នក​រាល់​គ្នា​ឡើយ គឺ​នៅ​វេលា​ណា​ដែល​ត្រូវ​ល្បួង នោះ​ទ្រង់​ក៏​រៀប​ផ្លូវ​ឲ្យ​ចៀស​រួច ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ទ្រាំទ្រ​បាន។» 
ព្រះបន្ទូលសន្យា ស្តីពីការអត់ទោស(១យ៉ូហាន ១:៩) «ប្រសិន‌បើ​យើង​លន់‌តួ​បាប​របស់​យើង នោះ​ព្រះ‌អង្គ​មាន​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់ ហើយ​សុចរិត ព្រះ‌អង្គ​នឹង​អត់​ទោស​បាប​ឲ្យ​យើង ហើយ​សម្អាត​យើង​ពី​គ្រប់​អំពើ​ទុច្ចរិត​ទាំង​អស់។ » ព្រះបន្ទូលសន្យា ស្តីពីព្រះវត្តមានទ្រង់ (ហេប្រឺ ១៣:៥) «យើង​នឹង​មិន​ចាក​ចេញ​ពី​អ្នក ក៏​មិន​បោះ​បង់​ចោល​អ្នក​ឡើយ» 

« ការរីកចម្រើន នៅក្នុងព្រះគ្រីស្ទ គឺជា ការណែនាំដែលមាននៅក្នុងការសិក្សាទាំងនេះ។»

Print Version

search previous next tag category expand menu location phone mail time cart zoom edit close